កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រធានចាងហ្វាង និងចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងសហការីពាក់ព័ន្ធ បានធ្វើកិច្ចប្រជុំរៀបចំគម្រោងដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សិស្សថ្នាក់ទី១២ ទៅកាន់តំបន់រមនីយដ្ឋានតាមតំបន់វប្បធម៌ប្រវត្តិសាស្រ្តខេត្តសៀមរាប នៅចុងខែមិថុនាខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ គឺធ្វើឡើងដើម្បីពិភាក្សាគ្នាពីគម្រោងផែនការជ្រើសរើសទីតាំង ដែលជាគោលដៅទស្សនកិច្ចសិស្សប្រចាំឆ្នាំរបស់សិស្សថ្នាក់ទី១២ ដែលអាចសិក្សានិងក្រេបជញ្ជក់ចំណេះដឹងបានល្អៗច្រើន។ ទស្សនកិច្ចសិក្សាត្រូវបានរៀបរៀងរាល់ឆ្នាំ ក្នុងការដឹកនាំសិស្សានុសិស្សធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់រមណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្រ្តជាក់ស្តែង ហើយការណេ៍នេះបានបង្កើននូវចំណេះដឹងថ្មីៗ ដែលអាចជំរុញឱ្យការសិក្សារៀនសូត្ររបស់ពួកគេរឹងរឹតតែមានគុណភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្រាប់ដំណើរទស្សនកិច្ចសិក្សារបស់សិស្សប្រចាំឆ្នាំសិក្សា២០១៦-២០១៧ នេះ គឺគណៈគ្រប់គ្រងសាលាគ្រោងនឹងដឹកនាំពួកគេធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់វប្បធម៌ ប្រវត្តិសាស្រ្តខេត្តសៀមរាប ក្នុងរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ នាខែមិថុនាខាងមុខនេះ
ហើយតំបន់ដែលជាគោលដៅទស្សនកិច្ចសិក្សារបស់ពួកគេនោះរួមមានប្រាសាទសំបូរព្រៃគុហ៍ កសិដ្ឋានចិញ្ចឹមដង្កូវនាង សិប្បករអង្គរ (Artisans Angkor) សារមន្ទីរជាតិអង្គរ ព្រះអង្គចេកព្រះអង្គចម ប្រាសាទអង្គរតូច អង្គរធំ តាព្រហ្ម បាខែង បក្សីចាំក្រុង និងប្រាសាទបុរាណមួយចំនួនទៀត។
ក្នុងដំណើរទស្សនកិច្ចសិក្សានោះក៏នឹងមានពិធីជំនួប Pool Party ដែរហើយ អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះក៏មានដែរការឧបត្ថម្ភអំណោយសប្បុរសធម៌ដល់សាលារៀនខ្វះខាតនៅក្នុងខេត្តកំពង់ធំ ឬខេត្តសៀមរាបផងក៏មិនដឹង។
រូបភាព និងអត្ថបទដកស្រង់ចេញពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ