ថ្នាក់វិទ្យាល័យ

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​នូវ​បេសកកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ តាមកម្ម​វិធី​សិក្សា​សម្បូរ​បែប​ និង​ច្បាស់លាស់​បែប​ខ្មែរ​-អាមេរិកាំង​ ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ ប្រកបដោយ​គុណភាព​ វិន័យ​ និង​សេវាកម្ម​។ ការ​ត្រៀម​សម្រាប់​សិស្សានុសិស្ស​ ថ្នាក់​វិទ្យាល័យ​ ដើម្បី​ឱ្យ​ចាប់​យក​នូវ​មហាវិទ្យាល័យ​ប្រកបដោយ​ភាព​ជោគជ័យ​ សាលា​មាន​វិធី​សាស្រ្ត​ជាច្រើន​ដូចជា​៖

  • លើកកម្ពស់​ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​ តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាមរយៈ​ឯកសារ​ដ៏​ច្រើន​សម្បូរបែបក្នុង​បណ្ណាល័យ​ធំ​ទូលាយ​ដែលបំពាក់​ដោយ​បច្ចេកវិទ្យា​ និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ។
  • បំផុសស្មារតី​ឱ្យ​សិស្សានុសិស្ស​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​ស្នាដៃ​ និង​ចូលរួម​សកម្ម​ភាព​សង្គម​ផ្សេង​ៗ។
  • សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ច្បាស់លាស់​ទាំង​ផ្នែក​វិទ្យាសាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សង្គម​ ដើម្បី​រៀបចំ​ខ្លួន​ត្រៀម​បពា្ចប់​ថ្នាក់​ចំណេះ​ទូទៅ​ ហើយ​មាន​សមត្ថភាព​ គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ឈាន​ទៅ​រក​ជំនាញ​ និង​ឯកទេស​នៅ​ថ្នាក់​ឧត្តម​សិក្សា​ពោរពេញ​ដោយ​សមត្ថភាព​។
  • ជំរុញ​ឱ្យ​សិស្សានុសិស្ស​មានការ​អភិវឌ្ឍ​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។

សិក្សាលើមុខវិជ្ជា


  • ភាសាខ្មែរ


  • ភាសាអង់គ្លេស


  • សីលធម៌-ពលរដ្ឋវិជ្ជា


  • គណិតវិទ្យា


  • គីមីវិទ្យា


  • រូបវិទ្យា


  • ជីវវិទ្យា


  • ភូមិវិទ្យា


  • ប្រវត្តិវិទ្យា


  • ផែនដីវិទ្យា


  • ពិសោធន៍


  • សេដ្ឋកិច្ច

កម្មវិធីសិក្សាផ្នែកជំនាញ

ជំនាញកីឡា

  • ០១
    ការ៉ាតេ-ដូ

  • ០២
    វាយកូនបាល់

  • ០៣
    បាល់ទាត់

  • ០៤
    បាល់ទះ

  • ០៥
    បាល់បោះ

  • ០៦
    វាយកូនឃ្លីលើតុ

  • ០៧
    ហែលទឹក

  • ០៨
    អប់រំកាយ

ជំនាញបំណិតជីវិត


  • កុំព្យូទ័រ


  • តន្ត្រី


  • របាំ


  • គំនូរ


  • គេហកិច្ច