កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលា ស្តីពី “ហេតុអ្វីត្រូវការការសិក្សាអប់រំ?” ដោយវាគ្មិនកិត្តិយស ចាងហ្វាង ប៉ាំង លាងស៊ីម ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៅសាលប្រជុំ សូវ ហុងគុយ
អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ការសិក្សាអប់រំពិតជាសំខាន់ណាស់ សម្រាប់អភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលឱ្យមានការរីកចម្រើន។ នៅពេលទទួលបានការអប់រំពិតប្រាកដវាធ្វើឱ្យមនុស្សម្នាក់ៗឱ្យក្លាយជាកូនល្អក្នុងគ្រួសារ សិស្សពូកែនៅក្នុងសាលា និងជាពលរដ្ឋថ្លៃថ្នូរនៅក្នុងសង្គម។ ការអប់រំពិតជាជួយរំដោះមនុស្សចេញពីភាពក្រីក្រ ចេញពីភាពទ័លច្រកក្នុងជីវិត ហើយក៏ដោយសារតែការអប់រំនេះដែរ ដែលនាំសង្គមមនុស្សឱ្យស្គាល់ភាពភ្លឺស្វាង ស្គាល់ភាពរុងរឿងទាំងក្នុងសង្គមគ្រួសារ រួមទាំងសង្គមជាតិទាំងមូល។