កាលពីថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំសិក្ខាសាលាមួយស្តីពីការស្វែងយល់ និងជួយកុមារពិសេសឱ្យមានប្រសិទ្ធភាព និងការរៀបចំចាត់ចែងគ្រូនិងថ្នាក់សម្រាប់កុមារពិសេស ដោយលោកបណ្ឌិត រ៉េត ធារម្យ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងអ្នកចិត្តសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំសិក្ខាសាលាដើម្បីបណ្តុះបណ្តាលបុគ្គលិកជារៀងរាល់ឆ្នាំ។ ជាពិសេស សិក្ខាសាលាដែលទាក់ទងទៅនិងការរៀន ការបង្រៀន និងចិត្តសាស្ត្រ។
ចែករំលែកអត្ថបទនេះ