កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយនឹងទីភ្នាក់ជាតិមុខរបរ និងការងារ បានរៀបចំសិក្ខាសាលាស្ដីអំពី ការរៀបចំផែនការអាជីព និងការសិក្សា។ សិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះមានគោលបំណង ផ្តល់ជូនក្មួយៗសិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ នូវព័ត៌មានគន្លឹះ ការណែនាំ និងទស្សនាទានក្នុងការជ្រើសរើសជំនាញសិក្សា ដែលស័ក្តិសមនឹងចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួន និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ សំដៅលើព័ត៌មានស្ដីពីតម្រូវការជំនាញពីសំណាក់និយោជក ដែលជាធាតុចូលសំខាន់ជួយដល់ក្មួយៗក្នុងការរៀបចំផែនការសិក្សា និងគោលដៅការងារច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។
ចែករំលែកអត្ថបទនេះ