កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប
អាមេរិកាំង បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានរៀចំសិក្ខាសាលាស្តីអំពី «ការបង្ការការប្រើប្រាស់គ្រឿងញៀននៅសាលារៀនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល»។ សិក្ខាសាលានេះដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងជាមូលដ្ឋានស្តី
ពីគ្រឿងញៀន និងភាពញៀនទៅដល់លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ហើយចំណេះដឹងជាមូលដ្ឋានស្តិពីគ្រឿងញៀន និងភាពញៀនមានដូចជា៖
- យល់ដឹងពីនិយមន័យគ្រឿងញៀន
- យល់ដឹងពីចំណាក់ថ្នាក់គ្រឿងញៀន
- យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន
- យល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន
- យល់ដឹងការចូលរួមរបស់គ្រូបង្រៀន យុវជន និងអ្នកអាណាព្យាបាលក្នុងការបង្ការការប្រើប្រាស់គ្រឿង
ញៀន
ក្រោយពីបញ្ចប់សិក្ខាសាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សបានទទួលចំណេះបន្ថែមទៀត ព្រមទាំវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងជួយផ្សព្វផ្សាយពីផលលំបាកក្នុងការប្រើប្រាស់គ្រឿងញៀនទៅដល់មិត្រភក្តិ និងក្រុមគ្រួសារដើម្បីកុំឱ្យអ្នកទាំងនោះសាកល្បងប្រើគ្រឿងញៀននេះ។