កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សថ្នាក់ទី១១ ដោយអ្នកជំនាញមកពីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ សិក្ខាសាលាអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាគន្លឹះក្នុងការពារខ្លួន ពីហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
ចែករំលែកអត្ថបទនេះ