កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន សហការជាមួយមន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំសិក្ខាសាលាស្តីអំពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗមត្តេយសិក្សារហូតដល់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោក ជាង ម៉េងជូ ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមបានមានប្រសាសន៍ លើកឡើងថាសុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះប្អូនៗសិស្សានុ- សិស្សទាំងអស់ត្រូវដុសសម្អាតធ្មេញឱ្យបានញឹកញាប់ ដោយត្រូវដុសធ្មេញ២ ទៅ៣ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញ ក្រោយពេលបរិភោគចំណីអាហាររួចរាល់។ លើសពីនេះ យើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុង១ឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងធ្វើការត្រួតពិនិត្យក្រែងមានបញ្ហាផ្សេងៗ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើន ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។ បន្ថែមពីនេះ លោកទន្តបណ្ឌិត ជាង ម៉េងជូ-font-weight:bold”> បានលើកឡើងបន្តទៀតថា មាត់ធ្មេញគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប តែបើមានជំងឺឈឺធ្មេញរ៉ាំរ៉ៃ បុគ្គលនោះពុំអាចមានសុភមង្គលក្នុងជីវ ភាពរស់នៅ ក្នុងការងាររកស៊ី ឬនៅក្នុងការសិក្សាក៏មិនអាចទទួលបានជោគជ័យនោះដែរ។ លោកវេជ្ជបណ្ឌិតបានបង្ហាញទៀតថាធ្មេញមានមុខងារសំខាន់ៗខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ តែបើយើងមិនបានថែរក្សាឱ្យបានល្អទេ នោះធ្មេញនឹងក្លាយជាពុកផុយ ឬខូចជាមិនខាន។ ដូច្នេះ ត្រូវជ្រើសរើសរបបអាហារញ៉ាំឱ្យបានត្រឹមត្រូវ និងពិនិត្យធ្មេញឱ្យបានទៀងទាត់លើសពីនេះ វាគ្មិនក៏បានណែនាំពីរបៀបដុសសម្អាតធ្មេញ៦យ៉ាងដ៏មានប្រសិទ្ធភាព ដោយបានបង្ហាញពីជំហាននីមួយៗដូចតទៅ ជំហានទី១ មនុស្សគ្រប់រូបគួរតែដុសសម្អាតផ្ទៃខាងក្រៅនៃធ្មេញលើ។ ជំហានទី២ ត្រូវដុសសម្អាតផ្ទៃខាងក្រៅនៃធ្មេញក្រោម។ ជំហានទី៣ គឺជាដំណាក់កាលដុសសម្អាតផ្ទៃខាងក្នុងនៃធ្មេញលើ។ រីឯជំហានទី៤ ត្រូវដុសសម្អាតផ្ទៃខាងក្នុងនៃធ្មេញក្រោម ហើយជំហានទី៥ គឺដុសសម្អាតផ្ទៃទំពារនៃធ្មេញលើ និងជំហានទី៦ សម្អាតផ្ទៃទំពានៃធ្មេញក្រោម។ ជាចុងក្រោយ វាគ្មិនក៏បានបង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំធ្មេញឱ្យមានសុខភាពល្អជូនដល់សិស្សានុសិស្ស និងបង្ហាញពីវិធីសាស្រ្តងាយៗក្នុងការថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។
ចែករំលែកអត្ថបទនេះ