កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមសិក្ខាសាលាស្តីពី ភាពយន្ត និងសិល្បៈនៃទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះដើម្បីផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និងសាធារណជនក្នុងការអភិរក្សនៃធនធានធម្មជាតិ និងថែទំានូវធនធានរបស់ទន្លេមេគង្គ។ជាពិសេសនោះ បង្ហាញក្រុមយុវជនស្ម័គ្រចិត្តនៃក្រុមមេគង្គយុវទូតឆ្នើម ដែលបានធ្វើការងារសម្រេចគម្រោងកន្លងមក។ បញ្ជាក់ មេគង្គយុវទូត គឺជាក្រុមយុវជនមកពីបណ្ដាសាលាផ្សេងៗ នៅក្នុងទីក្រុងភ្នំពេញ ហើយចាប់អារម្មណ៍មេគង្គយុវទូតបានឆ្លងកាត់ការជ្រើសរើស ហើយទទួលបានវគ្គបណ្ដុះបណ្ដាល ដំណើរទស្សនកិច្ចសិក្សាតាមដងទន្លេមេគង្គ ការរៀបចំផ្សព្វផ្សាយទៅតាមកម្មវិធីសាធារណៈ និងការធ្វើគម្រោងច្នៃប្រឌិតថ្មី ដើម្បីជាមធ្យោបាយក្នុងការអប់រំផ្សព្វផ្សាយបន្ត។
ចែករំលែកអត្ថបទនេះ