កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលាបាននាំសិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខាសាលា និងពិព័រណ៍បច្ចេកវិទ្យាស្តីពីការលើកកម្ពស់នូវសម្ថភាពយល់ដឹងអំពីមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ក្នុងកម្មវិធីនេះដើម្បីឱ្យសិស្សានុសិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ ស្វែងយល់ក៏ដូចទទួលបានបច្ចេកទេស និងព័ត៌មានថ្មីៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
វិទ្យាសាស្ត្រកុំព្យូទ័រជាមុខជំនាញដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងមុខវិជ្ជាគណិតវិទ្យា តាំងពីទ្រឹស្តី រហូតដល់ការអនុវត្តន៍ជាក់ស្តែង ដូចជាអនុវត្តទៅលើផ្នែករឹង និងផ្នែកទន់ (សូហ្វវែរ) របស់ប្រព័ន្ធកុំព្យូទ័រ។វិទ្យាសាស្ត្រកុំព្យូទ័រត្រូវបានផ្តោតសំខាន់ក្នុងការរចនា និងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដែលមានប្រសិទ្ធភាព និងឆ្លាតវៃដោយប្រើក្បួនដោះស្រាយដោយផ្អែកលើគណិតវិទ្យា (Mathematical algorithms)។ គណិតវិទ្យាជាមុខវិជ្ជាស្នូលនៅក្នុងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីអាចបង្កើតកម្មវិធីដែលមានភាពឆ្លាតវៃ និងអាចក្លាយជាអ្នកស្រាវជ្រាវនាពេលអនាគត។