កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បាននាំសិស្សានុសិស្សថ្នាក់ទី១ ចុះទស្សនកិច្ចសិក្សាលើកទី១៤៩ នៅ ផ្សារទំនើប អ៊ីអន ម៉ល ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។
២. ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត។
៣. ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលមានប្រើប្រាស់ក្នុងទីផ្សារ និងទីសាធារណៈនានា។
៤. ស្គាល់ឈ្មោះត្រី សាច់ ផ្លែឈើ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំទុកដាក់អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។
៥. មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ និងអាហារផ្សេងៗ ដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព។
៦. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាម ទីសាធារណៈ។
៧. បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៨. ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។