កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានបង្រៀនបំណិនជីវិតស្តីពីចម្អិនម្ហូប ការធ្វើស៊ុបទាត្រកួន និងនំផ្លែអាយ ។ អ្នកគ្រូ ងួន សេដ្ឋា ជាបន្ទុកថ្នាក់ទី១១ បាននំាសិស្សានុសិស្សរៀនចម្អិនម្ហូប និងបង្អែម ដើម្បីឱ្យសិស្សានុសិស្សស្វែងយល់វិជ្ជាធ្វើម្ហូបពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប មិនថាបុរស ឬស្ដ្រីនោះទេ ពិសេសគឺសិស្សានុសិស្សពីព្រោះសិស្សទាំងអស់ទៅថ្ងៃអនាគចេះធ្វើម្ហូបដោយខ្លួនឯង។ អ្នកគ្រូបានបង្ហាញគ្រឿងផ្សំស៊ុបទាត្រកួន និងនំផ្លែអាយ និងរបៀបធ្វើតាមជំហាននីមួយៗ ហើយសិស្សានុសិស្សចាប់ផ្តើមអនុវត្តតាមអ្នកគ្រូបង្ហាញផ្ទាល់។ អ្នកគ្រូបានបង្ហាញពីរបៀបរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ មានបរិមាណសមរម្យ និងមានសោភ័ណភាព ព្រមទាំងញុំាអាហារដែលបានធ្វើនោះទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។