កាលពីថ្ងៃទី២៥ ដល់២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា បាននាំសិស្សថ្នាក់ទី១២ទាំងអស់ទៅទស្សនកិច្ចសិក្សាលើកទី១៥២នៅខេត្តសៀមរាប។ ទស្សនកិច្ចសិក្សានេះគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។
ទន្ទឹមនោះ ពួកគេបានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តនៃការកសាងប្រាសាទបុរាណ សិប្បកម្មសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ និងរឿងរ៉ាវនឹកស្មានមិនដល់មួយចំនួនទៀតសុទ្ធសឹងជាចំណេះដឹងដែលទទួលបានពីមគ្គុទេសក៍ជំនាញៗក្នុងការបកស្រាយពន្យល់លម្អិតរឿងរ៉ាវទាំងនោះ។ ក្រៅពីនេះ ពួកគេក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងពីរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ទាំងនោះបានយ៉ាងប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ ដែលសិស្សទទួលពីដំណើរទស្សនកិច្ចសិក្សានេះ ពិតជាបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែងដែលសិស្សបានយល់ដឹងមួយកម្រិតទៀត។ ក៏ប៉ុន្តែដោយសារតែថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សា សិស្សបានទស្សនាប្រាសាទបាគង និងប្រាសាទព្រះគោ ព្រមទាំងឧបត្ថម្ភអំណោយសប្បុរធម៌ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាបាគងផងដែរ។
សកម្មភាពសិស្សទស្សនកិច្ចនៅខេត្តសៀមរាបមានច្រើនទៀត![en]
From May 25 to 28, 2022, the committee, teachers, staff and grade 12 students from 6 campuses of American Intercon School attended 152nd school field trip to Siem Reap province. This field trip provided an amazing opportunity for students to absorb the practical knowledge gained by visiting and learning about famous cultural and historical sites, which are the cultural heritage of Cambodia.
On the first day, the students visited Bakong and Preah Ko temples. Besides, they also prepared study materials for charity donation to the students at Bakong Primary School.
At the same time, the students learned about the history of the construction of ancient temples, Khmer silk handicrafts, sculptures, and some other historical stories which were clearly explained by expert guides.
In addition, the students could better understand the travel of tourists of all nationalities and the way of life of the people in those areas. All of these could also be considered as good knowledge that students received from this field trip.
Other more students’ visiting activities in Seam Reap
កាលពីថ្ងៃទី២៥ ដល់២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា បាននាំសិស្សថ្នាក់ទី១២ទាំងអស់ទៅទស្សនកិច្ចសិក្សាលើកទី១៥២នៅខេត្តសៀមរាប។ ទស្សនកិច្ចសិក្សានេះគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។
ទន្ទឹមនោះ ពួកគេបានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តនៃការកសាងប្រាសាទបុរាណ សិប្បកម្មសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ និងរឿងរ៉ាវនឹកស្មានមិនដល់មួយចំនួនទៀតសុទ្ធសឹងជាចំណេះដឹងដែលទទួលបានពីមគ្គុទេសក៍ជំនាញៗក្នុងការបកស្រាយពន្យល់លម្អិតរឿងរ៉ាវទាំងនោះ។ ក្រៅពីនេះ ពួកគេក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងពីរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ទាំងនោះបានយ៉ាងប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ ដែលសិស្សទទួលពីដំណើរទស្សនកិច្ចសិក្សានេះ ពិតជាបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែងដែលសិស្សបានយល់ដឹងមួយកម្រិតទៀត។ ក៏ប៉ុន្តែដោយសារតែថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សា សិស្សបានទស្សនាប្រាសាទបាគង និងប្រាសាទព្រះគោ ព្រមទាំងឧបត្ថម្ភអំណោយសប្បុរធម៌ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាបាគងផងដែរ។
សកម្មភាពសិស្សទស្សនកិច្ចនៅខេត្តសៀមរាបមានច្រើនទៀត!