កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ម៉ែន ភក្តី បានដឹលនាំសិស្សថ្នាក់ទី១២
ធ្វើពិសោធន៍នៅមុខវិជ្ជាជីវវិទ្យាលើប្រធានបទ ការបង្កើតគំរូផូស៊ីល ជូនដល់សិស្សានុសិស្ស នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
នៅក្នុងការបង្រៀននោះ អ្នកគ្រូ បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីរបៀបការបង្កើតគំរូផូស៊ីល ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យសិស្សងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណងមេរៀន ដោយសិស្សានុសិស្សទទួលបាននូវចំណឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែមទៀតលើការបង្រៀនក្នុងថា្នក់។