កាលពីថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ ហ៊ឹម សុផាន្នី បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើពិសោធន៍ក្រោមប្រធានបទ “ដំណើរការម៉ូទ័រចំហេះក្រៅ” លើមុខ វិជ្ជារូបវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក ហើយសិស្សានុសិស្សទទួលចំណេះដឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែមទៀតពីការ ពិសោធជាក់ស្តែងប្រៀបធៀបជាមួយនឹងមេរៀនដែលលោកគ្រូបានបង្ហាត់បង្ហាញក្នុងថ្នាក់។ ទន្ទឹមនឹងនេះដែរ សិស្សានុសិស្សមានការយកចិត្តទុកដាក់លើការអនុវត្តពិសោធ ព្រមទាំងទទួលបាននូវភាពសប្បាយរីករាយជាមួយមិត្តរួមថ្នាក់ទៀតផង។
ចែករំលែកអត្ថបទនេះ