កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានដឹកនាំសិស្សថ្នាក់ទី៦ទាំងអស់ទៅចុះទស្សនកិច្ចសិក្សារោងចក្រផលិតទឹកស្អាតជ្រោយចង្វារ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ស៊ឹម សួរ មានតួនាទីជាប្រធានការិយាល័យផលិតកម្ម រោងចក្រផលិតទឹកស្អាតជ្រោយចង្វា បានធ្វើបង្ហាញអំពីវិធីសាស្រ្តផលិតទឹកស្អាត និងឧបករណ៍ផលិតស្អាតទៅដល់សិស្សានុសិស្ស។ ក្នុងការចុះទស្សនកិច្ចសិក្សាលើកនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ អប់រំចំណេះដឹង និងបណ្ដុះស្មារតីសិស្សឱ្យចូលរួមសិក្សាឈ្វេងយល់ពីរោងចក្រផលិតទឹកស្អាត និងសេវាផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីផ្សារភ្ជាប់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សក្នុងកម្មវិធីសិក្សាទៅនឹងតថភាពក្នុងសង្គមជាក់ស្ដែង។ លើសពីនេះទៀតបណ្ដុះស្មារតីសិស្សានុសិស្សឱ្យមានទម្លាប់ និងចេះសហការក្រុមបានល្អ ពិសេសគឺចង់ឱ្យពួកគាត់យល់ពីសង្គមបានទូលំទូលាយ និងក្លាហានផងដែរ។
ចែករំលែកអត្ថបទនេះ