កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ ញូង ណាត ដែលជាគ្រូបន្ទុកថ្នាក់ទី៦ បានដឹកនាំសិស្សានុសិស្សរៀនដាំខ្ទឹមនៅក្នុងបរិវេណអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកគ្រូ បង្ហាញពីឈ្មោះខ្ទឹមដែលត្រូវដាំ សម្ភារ ដី របៀបដាំ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំខ្ទឹមទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំខ្ទឹមឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំខ្ទឹមរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់ខ្ទឹមដែលពួកគេបានដាំ។