កាលពីថ្ងៃទី២១ ខែ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំឱ្យសិស្សថ្នាក់ទី៨ គ្រប់សាខាបានចុះទស្សនកិច្ចសិក្សាលើកទី១៥០នៅស្ថានីយផលិត ពូជត្រី ៧មករា ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបន្តដំណើរទៅកាន់ រមណីយដ្ឋាន ស្អាងភ្នំ ដែលស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីលក្ខណៈបច្ចេកទេសក្នុងការចិញ្ចឹមត្រី ប្រភេទពូជត្រី និងស្វែងយល់ពីទីផ្សារគ្រប់គ្រង វិស័យកសិកម្ម (ទីផ្សារនៃការលក់ប្រភេទត្រីនៅកម្ពុជា)។
២. យល់ដឹងពីទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងស្អាងភ្នំ ដែលជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ។
៣. យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជា កសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងផ្លូវក្នុងខេត្ដកណ្ដាល។
៤. ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យកសិកម្ម វប្បធម៌ ទេសចរណ៍ និងធនធានធម្មជាតិ។
៥. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
៦. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុង
សរុបសេចក្តីមកសិស្សានុសិស្សទទួលបានបរិយាកាសរីករាយ និងចាងហ្វាង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស (AIS) បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗ
សិស្សានុសិស្សសាលាបឋមសិក្សា។ ទស្សនកិច្ចសិក្សានេះបានធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ បង្កជាភាពសប្បាយរីករាយបន្ទាប់ពីសិក្សានៅក្នុងថ្នាក់ និងផ្សារភ្ជាប់ទៅនឹងចំណេះដឹងថ្មីៗនៅខាងក្រៅសាលា។