កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ រស់ សុគន្ធារី បង្រៀនមុខវិជ្ជាជីវវិទ្យាបាន ដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ ធ្វើពិសោធលើប្រធានបទ “បណ្តូរទឹកក្នុងកោសិកា” នៅបន្ទប់ពិសោធ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញ និងបកស្រាយបាតុភូតបណ្ដូរទឹកក្នុងកោសិកាទាំង ៣ប្រភេទ (ទួសេសង់ ប្លាស្មូលីស និងដេប្លាស្មូលីស) ដើម្បីឱ្យស្របតាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីបាតុភូតបណ្ដូរទឹកក្នុងកោសិកាដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់។
ចែករំលែកអត្ថបទនេះ