កាលពីថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ ម៉ិច សោភ័ណ បានដឹកនាំសិស្សថ្នាក់ទី៨នៃសាលារៀន អន្តរទ្វីប អាមេរិកំាង ធ្វើពិសោធស្តីពីប្រតិកម្មគីមី។ ក្នុងការពិសោធនេះលោកគ្រូបានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផល នៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ ក្នុងការស្វែងយល់ពីអង្គធាតុប្រិករ អង្គធាតុកកើត និងអង្គធាតុកែប្រែ ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរ។ ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ។
ចែករំលែកអត្ថបទនេះ