កាលពីថ្ងៃទី០៩ និងទី១០ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់សាខា បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមប្រព័ន្ធអេឡិចត្រូនិក
សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នៅតាមសាខារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន០១រូប ត្រួតពិនិត្យការប្រឡង តាមប្រព័ន្ធអេឡិចត្រូនិក និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទរួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។
ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ ហើយសិស្សានុសិស្សថ្នាក់ទី៩បានគោរពនូវបញ្ញត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន ហើយសិស្សានុសិស្សទាំងអស់បានចួលថ្នាក់តាមប្រព័ន្ធអេឡិចត្រូនិករងចាំការប្រឡង និងប្រឹងប្រែងប្រឡងតាម សមត្ថភាព និងចំណេះដឹងរៀងៗខ្លួន។