កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកគ្រូ នូ ស្រីស្រស់ បានដឹកសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅបន្ទប់ពិសោធនៅមុខវិជ្ជាគីមីវិទ្យាដែលមានប្រធានបទ ការបំបែក H202 ។
ការដឹកនាំសិស្សទៅពិសោធអំពីការបំបែក H202 ដើម្បីឱ្យសិស្សានុសិស្សបានអនុវត្ត និងឃើញជាក់ស្ដែងរាល់ទ្រឹស្ដីដែលបានសិក្សាកន្លងមក និងពន្យល់ពីការបំបែកអុកស៊ីសែនេ របៀបពិសោធ ការគណនា ការវិភាគ ទិន្នន័យពិសោធន៍ និងការប្រើរូបមន្ត ពីព្រោះការរៀនទ្រឹស្តីតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ទាល់តែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង ទើបអ្នកសិក្សាងាយយល់ ឆាប់ចាំ ហើយការសិក្សារបស់ពួកគេកាន់តែប្រសើ។