កាលពីថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូ អ៊ុក ឯកកុម្ភៈ បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង ធ្វើពិសោធស្តីពីការសង្កេតមើលខួរក្បាលមាន់។ ក្នុងការពិសោធនេះលោកគ្រូបានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផល នៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទសម្រាប់ពិសោធទៅលើការសង្កេតទៅលើខួរធំ ខួរតូច និងខួរកញ្ចឹងក (ក្បាលមាន់)។ ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។
ចែករំលែកអត្ថបទនេះ