កាលពីថ្ងៃទី0៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ វ៉ែន សិទ្ធិដា បានបង្រៀនលើមុខវិជ្ជាជីវវិទ្យាលើប្រធានបទស្តីពី “អូស្មូស” ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។
នៅក្នុងការបង្រៀននោះ អ្នកគ្រូ បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីអូស្មូស ដើម្បីបានជាវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើទឹកធម្មតា ទឹកអំបិល និងទឹកល័ក្ខ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនអូស្មូស ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។