សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។ ជាក់ស្តែងកាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំបំណិនជីវិតស្តីអំពីឡុកឡាក់សាច់គោ តុងយុំាបង្គា និងគោឡើងភ្នំ សម្រាប់សិស្សានុសិស្សអនុវិទ្យាល័យ ដើម្បីស្វែងយល់ពីរបៀបធ្វើឡុកឡាក់សាច់គោ តុងយុំាបង្គា និងគោឡើងភ្នំ ហើយបង្ហាញសម្ភារ គ្រឿងទេស ឱ្យសិស្សស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ក្រោយពីបានស្តាប់អ្នកគ្រូចប់សព្វគ្រប់ សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសសប្បាយរីករាយ ហើយបន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួស និងរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ ព្រមទាំងបានញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។
ចែករំលែកអត្ថបទនេះ