លទ្ធផលថ្មីៗទើបតែទទួលបានពីការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្នុងចំណោមបេក្ខភាពទទួលបានជ័យលាភីលើការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំសិក្សា២០១៦-២០១៧ សិស្សមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ពីររូបក៏មានវត្តមានក្នុងចំណាត់ថ្នាក់ជ័យលាភីនោះដែរ។ ដោយម្នាក់មានឈ្មោះ លឹម ឆេងហ៊ុយ យុវតីកម្រិតថ្នាក់ទី៩ ជាប់ចំណាត់ថ្នាក់លេខ៥លើមុខវិជ្ជារូបវិទ្យា និងយុវសិស្សម្នាក់ទៀតមានឈ្មោះ រាត់ កំរងជេដ្ឋា បេក្ខជនកម្រិតថ្នាក់ទី៩ បានជាប់ចំណាត់ថ្នាក់លេខ៧ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើមុខវិជ្ជាគណិតវិទ្យាផងដែរ។ គួរជម្រាបជូនថា សម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនេះ រួមមានការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសាស្រ្ត គណិតវិទ្យា និងរូបវិទ្យាសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយលទ្ធផលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ជ័យលាភីតាមមុខវិជ្ជានីមួយៗត្រឹមចំណាត់ថ្នាក់លេខ១០៕
អត្ថបទ និងរូបភាពដកស្រង់ចេញសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ