កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំ ទាំងបីសាខា បានដឹកនាំសិស្សានុសិស្សក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាទាំងអស់ទៅចុះកម្មសិក្សានៅកន្លែងកម្សាន្តសម្រាប់កុមារ នៃមជ្ឈមណ្ឌល ឃីត ស៊ីធី ដែលស្ថិត នៅអគារលេខ១៦២A មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្រើនមានដូចជា ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួននិងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារជាមួយមិត្ដរួមថ្នាក់របស់ពួកគេ ឃើញរូបភាព និងស្ថានភាពពិតៗដែលពួកគេធ្លាប់បានសិក្សាក្នុងថ្នាក់រួមទាំងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង ភាពសប្បាយរីករាយ និងបានថតរូបជាច្រើនទុកជាអនុស្សាវរីយ៍។
ចែករំលែកអត្ថបទនេះ