កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ សិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ នៅបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ “ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ” ក្រៅតែពីអ្នកចូលរួមយ៉ាងច្រើននោះ ក៏មានស្តង់សៀវភៅក្រោមស្នាដៃនិពន្ធរបស់លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដាក់តំាងលក់ដើម្បីចូលរួមអបអរ និងលើកកម្ពស់ការអាននៅកម្ពុជានេះដែរ។ ស្តង់អំណានកុមារនៃបណ្ណាល័យនេះ ជាចំណែកមួយជួយបណ្តុះទម្លាប់អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ ព្រមទាំងរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរតាមរយៈកុមារតូចៗ។ ទោះជាយ៉ាងណាក៏ដោយ ស្តង់អំណានកុមារនេះ គឺផ្តោតសំខាន់ទៅលើការបណ្តុះគំនិតកុមារឱ្យស្រឡាញ់ការអានសៀវភៅ និងជាកាលរួមចំណែកអភិវឌ្ឍសមត្ថភាព និងចំណេះដឹងសកលឱ្យកាន់តែទូលំទូលាយ ព្រោះការអានជាមូលដ្ឋានគ្រឹះ និងជាគន្លឹះក្នុងការកសាងធនធានមនុស្សឱ្យកាន់តែរីកចម្រើន ហើយសង្គមជាតិក៏វិវឌ្ឍទៅតាមនោះដែរ។
ចែករំលែកអត្ថបទនេះ