កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ ម៉ិច សោភណ្ឌ បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើពិសោធន៍ក្រោមប្រធានបទ “ទង្វើអុកស៊ីសែន និងទង្វើអ៊ីដ្រូសែន” លើមុខ វិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។
ចែករំលែកអត្ថបទនេះ