កាលពីថ្ងៃទី១៨ កន្លងទៅនេះ សិស្សានុសិស្ស នៃសលារៀន អន្តរទ្វីប អាមេរិកំាង សាខាជ្រោយចង្វារ បានចូលទៅអានសៀវភៅ ក៏ដូចជាស្រាវជ្រាវឯកសារផ្សេងៗយ៉ាងសម្បូរបែបដែលមាននៅក្នុងបណ្ណាល័យ ម៉េងលី ជេ. គួច សាខាជ្រោយចង្វារ។ សូមណែនាំបណ្ណាល័យ ម៉េងលី ជេ. គួច គឺជាឃ្លាំងប្រមូលផ្ដុំសៀវភៅ ទស្សនាវដ្ដី និងឯកសារគ្រប់ប្រភេទដែលស្របតាមកម្មវិធីសិក្សាដូចជា ឯកសារចំណេះដឹងទូទៅ និងសកម្មភាពវប្បធម៌ចម្រុះ និងជាកន្លែង ផ្តល់នូវចំណេះដឹង ដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីសិក្សាស្រាវជ្រាវ។
ក្រៅពីផ្តល់សេវាកម្មឯកសារដល់សិស្សានុសិស្ស បណ្ណល័យ ម៉េងលី ជេ. គួច បានបើកទទួលលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនទូទៅចូលអានដោយសេរី ក្នុងគោលបំណងបំផុសស្មារតី និងលើកស្ទួយវិស័យអំណានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីបណ្ណាល័យ ម៉េងលី ជេ. គួច សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជន គ្រាន់តែបំពេញពាក្យសុំចូលជាសមាជិកបណ្ណាល័យ នោះលោកអ្នកអាចចូលអាន និងអនុញាតិឱ្យខ្ចីសៀវភៅចេញក្រៅបណ្ណាល័យបាន។
សកម្មភាពសិស្សានុសិស្សចូលសិក្សាស្រាវជ្រាវក្នុងបណ្ណាល័យ ;ម៉េងលី ជេ. គួច