កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការហ្វឹកហាត់ជំនាញកីឡាបាល់បោះ បាល់ទាត់ វាយសីជូនដល់សិស្សានុសិស្សក្នុងគោលបំណងឱ្យសិស្សានុសិស្សទាំងអស់មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ រឹតចំណងមិត្ដភាព ភាតរភាព ចៀសផុតពីគ្រឿងញៀន និងល្បែងស៊ីសង ព្រមទាំងបណ្តុះគំនិតសិស្សានុសិស្សឱ្យចូលរួមលេងកីឡា ក៏ដូចជាចូលរួមលើកស្ទួយវិស័យកីឡា ជាពិសេសគឺដើម្បីត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាលា ថ្នាក់ជាតិ និងអន្តរជាតិ។
ចែករំលែកអត្ថបទនេះ