ជារៀងរាល់ឆ្នាំក្នុងឱកាសដែលថ្ងៃចូលឆ្នាំប្រពៃណីជាតិខិតជិតមកដល់ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំប្អូនៗសិស្សានុសិស្សលេងល្បែង ប្រជាប្រិយដើម្បីកម្សាន្តសប្បាយ។ ការដឹកនាំលេងល្បែងប្រជាប្រិយខ្មែរនេះ ក្នុងគោលបំណងដើម្បីឱ្យ សិស្សានុសិស្សបានសិក្សាស្វែងយល់ពីល្បែងប្រជាប្រិយខ្មែរ ដែលប្រជាជនទូទៅតែងនិយមលេងនៅ ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីជាតិ ព្រមទាំងឱ្យសិស្សានុសិស្សលេងកម្សាន្តដោយភាពសប្បាយរីករាយ។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលធ្វើឡើងនៅទីធ្លាអគារងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងនៅអគារ បានដឹកនាំសិស្សានុសិស្សលេងល្បែងប្រជាប្រិយខ្មែរ ដែលមានដូចជា លាក់កន្សែង ទាញព្រ័ត្រ បីដកមួយ ស្វាដណ្តើមស្លឹកឈើ ចាប់កូនខ្លែង និងពង្រត់កូនក្រមុំ ជាដើម។