កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំការពិសោធអំពីការរីកមាឌនៃអង្គធាតុរាវ ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ នៅបន្ទប់ពិសោធ ដែលមានការបង្ហាញដោយលោកគ្រូ សុខឃឿន និងអ្នកគ្រូ សុខ បុផល គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៧។ លោកគ្រូ ស៊ឹម សុខឃឿន បានបង្រៀនអំពី ការរីកមាឌនៃអង្គធាតុរាវ យ៉ាងក្បោះក្បាយ និងសរសេរនៅលើក្តារខៀនពីសារធាតុ និងសម្ភារ។ បន្ទាប់ពីនោះ លោកគ្រូក៏បានដឹកនាំសិស្សក្នុងការពិសោធដើម្បីឱ្យសិស្សានុសិស្សបានអនុវត្តផ្ទាល់ និងឃើញលទ្ធផលជាក់ស្តែង។ សិស្សានុសិស្សបានឃើញជាក់ស្តែងពីការរីកនៃ ការរីកមាឌនៃអង្គធាតុរាវហើយសិស្សានុសិស្សបានយល់ដឹងយ៉ាងច្បាស់ និងបានឃើញផ្ទាល់ពីលទ្ធផលដែលពួកគាត់បានពិសោធ។
ចែករំលែកអត្ថបទនេះ