ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយរៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីធ្វើតេស្តសមត្ថភាពសិក្សារបស់ សិស្សានុសិស្ស និងវាស់ស្ទង់ពីកម្រិតចំណេះដឹងដែលទទួលបានពីការសិក្សាកន្លងមក។ កាលពីថ្ងៃទី0៦ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ថ្នាក់ទី៦ កំពុងប្រឡងពាក់កណ្តាលឆមាសទី១ ;;ឆ្នាំសិក្សា២០១៩-២០២០ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡង និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន ហើយការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
ចែករំលែកអត្ថបទនេះ