កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូ អឿ សុផា បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើពិសោធន៍ស្តីអំពី ការពិនិត្យបាច់សរសៃនំារបស់រុក្ខជាតិនៅលើមុខវិជ្ជាជីវវិទ្យា។ សិស្សថ្នាក់ទី១០ ដែលបានរៀនទ្រឹស្តីរួចហើយត្រូវធ្វើការពិសោធន៍នោះដើម្បីផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងដើម្បីឱ្យសិស្សានុសិស្សមានការយល់ដឹងកាន់តែច្បាស់ និងចងចាំបានយូ។ កម្មវិធីពិសោធន៍នេះធ្វើសិស្សចេះសង្កេតសរសៃនាំរបស់រុក្ខជាតិ និងការបង្ហាញបាញ់សរសៃនំារបស់រុក្ខជាតិ បានស្គាល់សម្ភារពិសោធន៍មានដូចជា លក្ខណ៍ក្រហម លឿង ដបជ័រ ទឹក មីក្រូទស្សន៍ ឡាម ដើមត្រកួន ដើមរាស្សី និងដំណើរការពិសោធន៍។ ជាលទ្ធផលសិស្សតាមក្រុមនីមួយៗអាចកំណត់ពីលំនាំនៃបំលែងរបស់ទឹកទៅតាមទ្រឹស្តីមេរៀនពិតប្រាកដ។ ជាការពិតណាស់ការពិសោធន៍ គឺជាការបញ្ជ្រាបចំណេះដឹងដល់សិស្សបង្ហាញទ្រឹស្តីផ្សារភា្ជប់នឹងការអនុវត្ត ដែលអាចធ្វើឱ្យសិស្សឆាប់ចាប់បាន ឆាប់យល់ដឹងច្បាស់ពីអ្វីដែលពួកគេកំពុងតែសិក្សា។
ចែករំលែកអត្ថបទនេះ