កាលពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សថ្នាក់ទី១២ ទាំងអស់ចូលរួមពិព័រណ៍ការអប់រំសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២០ នៅសណ្ឋាគារ Cambodiana ដើម្បីទទួលបានឱកាសសិក្សានៅសហរដ្ឋអាមេរិក។ កម្មវិធីតាំងពិព័រណ៍ការអប់រំសហរដ្ឋអាមេរិក រៀបចំឡើងដោយស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលសម្រាប់ការសិក្សាអប់រំសហរដ្ឋអាមេរិកនៅកម្ពុជា គឺជាឱកាសល្អបំផុតចំពោះសិស្ស-និស្សិត ដែលមានបំណងបន្តសិក្សាលើជំនាញណាមួយ នៅសហរដ្ឋអាមេរិក។ ការនាំសិស្សានុសិស្សចូលរួមកម្មវិធីនេះដើម្បីឱ្យសិស្សថ្នាក់ទី១២ សិក្សាស្វែងយល់ពីប្រពន្ធ លក្ខខណ្ឌនិងដំណើរការក្នុងទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសពីអ្នកជំនាញៗមកពីគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាមកពីសហរដ្ឋអាមេរិក ។ ពិព័រណ៍នេះ គឺជាកន្លែងពិសេសមួយសម្រាប់ឱ្យ សិស្ស និស្សិតកម្ពុជា ធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយស្វែងយល់ពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សា នៅក្នុងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
ចែករំលែកអត្ថបទនេះ