កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ ផល សាវង្ស បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើពិសោធន៍ស្តីអំពីអត្រាកម្មអាស៊ីត-បាស បន្ទាប់ពីបានរៀនទ្រឹស្តីហើយនៅមុខវិជ្ជាគីមីវិទ្យា។ ការនំាសិស្សធ្វើពិសោធន៍នេះដើម្បីឱ្យសិស្សស្វែងយល់បន្ថែមទៀតទៅលើអត្រាកម្មជាលំនាំ ឬបច្ចេកទេសប្រើនៅទីពិសោធន៍ដើម្បីកំណត់កំហាប់បាស ឬអាស៊ីតដែលសិស្សមិនស្គាល់ និងដំណើរការពិសោធន៍។
ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។