កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ លី កង បាននាំសិស្សថ្នាក់ទ១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើពិសោធស្តីអំពី ពិនិត្យកោសិការុក្ខជាតិដែលជាមុខវិជ្ជាជីវវិទ្យា។ សិស្សធ្វើពិសោធខ្ទឹមបារំាង ដើម្បីពិនិត្យមើលទម្រង់ភ្នាសកោសិកាមើមខ្ទឹមបារាំង រួមទាំងធាតុ និងតួនាទីរបស់វា។ ការពិសោធន៍នេះមានសារៈសំខាន់ផ្សារភ្ជាប់នឹងទ្រឹស្តី មាននៅក្នុងសៀវភៅសម្រាប់សិស្សានុសិស្សរៀន។ ជាពិសេសសិស្សានុសិស្សមានការរៀនទ្រឹស្ដី រួមទាំងការធ្វើពិសោធជាក់ស្តែង ជំរុញសិស្សស្គាល់ពីទម្រង់កោសិកាមើមខ្ទឹមបារាំងដែលកើតពីភ្នាសកោសិកា ស៊ីតូប្លាស និងណៃយ៉ូ។ ជាលទ្ធផលក្រោយពិសោធហើយ សិស្សបានឃើញកោសិការុក្ខជាតិមើមខ្ទឹមបារាំង មានលក្ខណៈជាជ្រុងៗ និងមានណៃយ៉ូ នៅចំណុចកណ្តាល។
ចែករំលែកអត្ថបទនេះ