កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ ផល សាវង្ស បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ធ្វើពិសោធលើប្រធានបទ ប្រតិកម្ម អាលុយមីញ៉ូម(AI) និងអាស៊ីតក្លរីឌ្រិច(HCl) នៅបន្ទប់ពិសោធ ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញឱ្យសិស្សដឹងពីដំណើរការប្រតិកម្មរវាង អាលុយមីញ៉ូម (Al) និងអាស៊ីតក្លរីឌ្រិច (HCl) ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលប្រតិកម្មរវាង អាលុយមីញ៉ូម (Al) និង អាស៊ីតក្លរីឌ្រិច (HCl) ដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធន៍ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
ចែករំលែកអត្ថបទនេះ