កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ លី កង គ្រូបង្រៀនជីវវិទ្យា បានបង្រៀនពិសោធលើមុខវិជ្ជាជីវវិទ្យា ស្តីអំពីការពិនិត្យកោសិការុក្ខជាតិ ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងការបង្រៀននោះ លោកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីកោសិកាខ្ទឹមបារំាង តាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅខ្ទឹមបារំាង ផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹកការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀននេះ ហើយការពិសោធបាន ចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបាន សិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។
ចែករំលែកអត្ថបទនេះ