កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ ឃាន កក្កដា បានបង្រៀនមុខវិជ្ជាជីវវិទ្យាលើមេរៀន បាតុភូតអូស្មូស បាននាំសិស្សានុសិស្សថ្នាក់ទី១១ ពិសោធការសង្កេតពីបាតុភូតអូស្មូលនៅបន្ទប់ពិសោធន៍ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ក្នុងការបង្រៀននោះដែរ អ្នកគ្រូក៏បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីគោលបំណងនៃមេរៀន ហើយការពិសោធផ្សារភ្ជាប់នឹងមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យសិស្សងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តពិសោធន៍ដោយផ្ទាល់ក្នុងបន្ទប់ពិសោធន៍ផងដែរ។ បន្ថែមពីនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើខ្ទឹមបារាំងជាមួយទឹកធម្មតា និងខ្ទឹមមបារាំងជា មួយទឹកអំបិល។ ក្រោយពេលបញ្ចប់ការបង្រៀនលើមុខវិជ្ជាជីវវិទ្យាដោយអ្នកគ្រួ លើមេរៀនបាតុភូតអូស្មូសរួចមក សិស្សានុសិស្សកាន់តែយល់ច្បាស់មួយកម្រិតទៀតលើមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សាសព្វថ្ងៃ។ លើសពីនេះទៅទៀត ប្អូនៗសិស្សានុសិស្សមានចិត្តរំភើបរីករាយយ៉ាងខ្លាំងដែលបានអនុវត្តពិសោធដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀននេះ។