កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកំាង បាននំសិស្សានុសិស្សថ្នាក់ទី១២ ធ្វើពិសោធស្តីពី ការញែកម៉ាក្រូលេគុល AND ហើយម៉ូលេគុល ADN ដែលអ្នកគ្រូលើកយកមកបង្ហាញសិស្សានុសិស្ស មាននៅក្នុងផ្លែចេក ផ្លែស្តរប៊ឺរី និងផ្លែប៉េងប៉ោះ សម្រាប់យកមកធ្វើពិសោធ។ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងការញែកម៉ាក្រូលេគុល AND តាមរយៈការពិសោធ សិស្សអាចនឹងទទួលបាននូវចំណេះដឹងបន្ថែម បន្ទាប់ពីឆ្លងកាត់ធ្វើពិសោធដោយផ្ទាល់។ ជាពិសេស ដើម្បីជំរុញឱ្យការសិក្សារបស់សិស្សទទួលបាននូវផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ តាមរយៈការសិក្សាផ្សារភ្ជាប់និងការអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណងមេរៀន ដោយសិស្សានុសិស្សទទួលបាននូវចំណឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែមទៀតលើការបង្រៀនក្នុងថា្នក់។
ចែករំលែកអត្ថបទនេះ