កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ ម៉ែន ភក្តី ជាគ្រូបង្រៀនជីវវិទ្យាបានបង្រៀនពិសោធលើមុខវិជ្ជាជីវវិទ្យាស្តីអំពីពិសោធផ្កា ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៅបន្ទប់ពិសោធ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីផ្កាគឺរុក្ខជាតិដើម្បីរកសេរីរាង្គបន្តពូជរបស់ផ្កាតាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើផ្កាផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀននេះ ហើយការពិសោធបាន ចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបាន សិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។
ចែករំលែកអត្ថបទនេះ