កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធលើមុខវិជ្ជាជីវវិទ្យា ស្តីអំពីមជ្ឈមណ្ឌប្រសាទ បង្រៀនដោយលោកគ្រូ អឿ សុផា សម្រាប់សិស្សថ្នាក់ទី១២ ហើយនៅក្នុងការពិសោធនោះលោកគ្រូ បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ មេរៀនតាមឯកទេសរបស់ខ្លួន មកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពិសោធទៅតាមដំណាក់កាលនីមួយៗយ៉ាងច្បាស់លាស់ និងបានបង្ហាញពីសម្ភារដែលសម្រាប់យកមកធ្វើការពិសោធនេះ លើសពីនេះទៀតលោកគ្រូផ្តោតសំខាន់ទៅលើមជ្ឈមណ្ឌលប្រសាទដែលមានដូចជាខួរក្បាល នឹងខួរឆ្អឹងខ្នង ដោយចោទជាសំនួរ ទៅសិស្សានុសិស្សពីលក្ខណះ ទីតាំង រូបរាង នឹងតួរនាទី របស់សរីរាង្គខួរក្បាល នឹងខួរឆ្អឹងខ្នង ។ ទន្ទឹមនឹងនេះដែរ សិស្សានុសិស្សអនុវត្តនការធ្វើពិសោធដោយផ្ទាល់ ហើយសិស្សានុសិស្សបានយល់ច្បាស់ទៅលើមុខវិជ្ជានីមួយៗដែលលទ្ធផលទទួលបានការពិសោធដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានអនុវត្តពិសោធដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមុខវិជ្ជានេះ។
ចែករំលែកអត្ថបទនេះ