សិស្សថ្នាក់ទី១២ ធ្វើពិសោធស្តីអំពីប្រតិកម្មបង្កើតកករកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើពិសោធស្តីអំពីប្រតិកម្មបង្កើតកករដែលបង្រៀនដោយលោកគ្រូ សុន ច័ន្ទធីរិទ្ធ លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទៅនឹងទ្រឹស្តីដែលបានរៀននៅក្នុងថ្នាក់ គួបផ្សំជាមួយនឹងការបំពេញតម្រូវការសិស្ស ឱ្យទទួលបានលទ្ធផលល្អ ព្រោះការអនុវត្តជាក់ស្តែងជាមូលដ្ឋានគ្រឹះនៃការស្រូបយកចំណេះដឹងថ្មីៗ។ ម៉្យាងឱ្យសិស្សចេះសហកាគ្នា ចេះធ្វើការជាក្រុម មានទំនួលខុសត្រូវ និងអនុវត្តន៍ដោយជាក់ស្តែង ឃើញច្បាស់នឹងភ្នែក។ ក្រោយពីធ្វើពិសោធ សិស្សានុសិស្សទទួលបានចំណេះដឹងដូចជា៖ ចេះកំណត់ម៉ាសកករ ដែលទទួលបានទៅនឹងលទ្ធផលតាមការពិសោធជាក់ស្តែង ចេះប្រៀបធៀបលទ្ធផលពិសោធទៅនឹងទ្រឹស្តី និងចេះប្រើប្រាស់សម្ភារពិសោធឱ្យបានត្រឹមត្រូវ។
ចែករំលែកអត្ថបទនេះ