កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នំា២០១៩ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀនដាំកូនរុក្ខជាតិ នៅជុំវិញបរិវេណសាលារៀនដែលដឹកនាំដោយអ្នកគ្រូ ឌុច សោភ័ណ និងអ្នកគ្រូ ស៊ិន ស៊ីយាត។ កម្មវិធីនេះដើម្បីបណ្តុះសិស្សឱ្យចេះដាំដើមឈើ ចេះស្រោចទឹក ដាក់ជី ការថែទាំ ជាពិសេស លើកកម្ពស់ និងអភិវឌ្ឍបរិស្ថានឱ្យកាន់តែស្រស់ស្អាត។ ជាពិសេស គឺបានជួយសង្គមដែលពួកគាតរស់នៅ គឺប្រកបដោយភាពស្រស់ស្អាត ពោរពេញទៅដោយភាពបៃតង និងលុបបំបាត់គំនិតបំផ្លាញនូវធនធានធម្មជាតិ។
ចែករំលែកអត្ថបទនេះ