កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា អ្នកគ្រូ លោកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង គ្រប់សាខាបាននាំសិស្សានុសិស្សថ្នាក់ទី៧ទាំងអស់ទៅទស្សនកិច្ចសិក្សានៅពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ សិស្សានុសិស្សមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែងដែលបានសិក្សាជាក់ស្តែងពីពុទ្ធមណ្ឌលធម្មទូតកម្ពុជា ដែលជាមណ្ឌលពុទ្ធសាសនាថេរវាទដ៏សំខាន់ និងយល់កាន់តែច្បាស់ពីតម្លៃនៃការអប់រំចិត្តតាមរយៈពុទ្ធោវាទ ម្យ៉ាងវិញទៀតសិស្សានុសិស្សមានចិត្តរំភើបដែលញ៉ាំងឱ្យសិស្សានុសិស្សមានអារម្មណ៍ជ្រះថ្លា ជាពិសេស គឺបានចូលរួមសកម្មភាពសម្អាតបរិស្ថាន និងការចែកអំណោយសប្បុរសធម៌នៅ សាលាបឋមសិក្សា ហ៊ុន សែន ស្រែអំពិល ផងដែរ ដែលធ្វើឱ្យសិស្សានុសិស្សបានចូលរួមចំណែកក្នុងការងារសង្គមក្នុងភាពជាយុវសិស្សនេះ។ អំណោយដែលសិស្សានុសិស្សធ្វើការចែកជូនរួមមានដូចជា ៖ ប៊ិក ខ្មៅដៃ សៀវភៅសរសេរ ជ័រលុប ឧបករណ៍ខួងខ្មៅដៃ ជាដើម។ អំណោយទាំងនោះ មិនត្រឹមតែចែកជូនដល់សិស្សានុសិស្សនោះទេ ក៏មានជាកាដូ និងអំណោយចែកជូនដល់លោកនាយក និងលោកគ្រូ អ្នកគ្រូ ។ ជាពិសេសដំណើរទស្សនកិច្ចលើកនេះ ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានសិក្សាឈ្វេងយល់អំពីបរិបទសង្គម តាមរយៈការធ្វើអំណោយ ការស្តាប់ព្រះសង្ឈសម្តែងធម្មទេសនា ការចម្អិនអាហារទទួលទានរួមគ្នា ការកម្សាន្ត ព្រមទាំងឈ្វេងយល់អំពីបញ្ហារស់នៅរបស់ប្រជាជននៅតំបន់នោះផង។
សកម្មភាពសិស្សទស្សនកិច្ចសិក្សានៅពុទ្ធមណ្ឌលកម្ពុជា