កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ ជ្រុន ស្រីពៅជាគ្រូបង្រៀនគីមីវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សថ្នាក់ទី៧ ធ្វើពិសោធលើប្រធានបងស្តីពីដុំទឹកកកលិច ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីការប្រៀបធៀបពីដង់ស៊ីតេរបស់ទឹក ទឹកកក និងអាល់កុលតាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើដុំទឹកកកលិចផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀននេះ ហើយការពិសោធបាន ចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបាន សិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។
ចែករំលែកអត្ថបទនេះ