កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ អ៊ុយ បញ្ញានិមល បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើពិសោធស្តីអំពីសង្កេតមើលបាតុភូតបន្សាយលើមុខវិជ្ជាជីវវិទ្យា។នៅក្នុងការបង្រៀននោះ អ្នកគ្រូ បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីបន្សាយដើម្បីបានជាវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនបន្សាយហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
ចែករំលែកអត្ថបទនេះ