ដើម្បីឱ្យដំណើរការនៃការសិក្សារបស់សិស្សានុសិស្សកាន់តែទទួលបាននូវប្រសិទ្ធភាព នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ លោកគ្រូវណ្ណា ចាន់រ៉ា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ ដើម្បីធ្វើពិសោធស្តីអំពីច្បាប់ញូតុន។ ដំណើរការទាក់ទងនឹងការពិសោធនេះ គឺការអនុវត្តពីច្បាប់ញូតុនទៅតាមបច្ចេកទេស និងត្រូវការសម្ភារពិសោធន៍មួយចំនួនដូចជា ប្លង់រាបស្មើ កូនឡាន កូនទង្ងន់ ឌីណាម៉ូម៉ែត និងខ្សែជាដើម។ ការពិសោធនេះទទួលបានលទ្ធផលល្អ ដោយសិស្សទទួលបានចំណេះដឹងផ្នែកទ្រឹស្ដី និងផ្នែកអនុវត្តន៍របស់សិស្សជាក្រុម។ សកម្មភាពដែលលោកគ្រូកំពុងដឹកនាំសិស្សធ្វើពិសោធនេះ គឺជាវិធីសាស្រ្តសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។ វិធីសាស្រ្តនេះធ្វើឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងពេញលេញ និងមិនមានអារម្មណ៍ធុញនឹងការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ អាចជួយឱ្យសិស្សមានទំនួលខុសត្រូវក្នុងការសហការគ្នាធ្វើការជាក្រុមផងដែរ។